ទំព័រមានប្រយោជន៍

  • Encyclopedia Britanica : ទីនេះសម្បូរអត្ថបទអំពីប្រវត្តិសាស្ត្រ ប្រវត្តិមនុស្សល្បីៗ ការវិវត្តផ្នែកវិទ្យាសាស្ត្រជាដើម។
  • Bookzz: វុិបសាយដែលប្រមូលផ្តុំសៀវភៅជាច្រើន ដែលអាចទាញយកបាន។  ដោយសារតែមានបញ្ហាច្បាប់ វុិបសាយនេះធ្លាប់បានប្តូរ ហើយ ថ្ងៃមុខក៏អាចនឹងប្តូរទៀតដែរ។
  • PBS Newshour: ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ដែលខ្ញុំគិតថា លំអៀងតិចបំផុត។
  • Frontline: ជាឯកសារវីដេអូល្អៗ ជាច្រើន ជាភាសាអង់គ្លេស។
  • Learning English Online: ជាទំព័រ Youtube ដែលមានបង្ហោះវីដេអូនិយាយអង់គ្លេសល្អៗជាច្រើន យើងមានអក្សររត់ពីក្រោម។ អ្នកអាចស្តាប់ម្តង រួចមើលអក្សរនិងស្តាប់ម្តងទៀត នោះនឹងបានរីកចម្រើនភាសាអង់គ្លេសយ៉ាងលឿន។
  • Vox: បណ្ដាញសារព័ត៌មានរបស់អាមេរិកមួយដែលមានធ្វើជាវីដេអូយូធ្យូបល្អៗងាយយល់ជាច្រើន។
  • គណិតវិទ្យា
    • លោក គីម ចាន់ អតីតសិស្សពូកែគណិតវិទ្យា ឆ្នាំ២០០៥ 
    • លោក វ៉ាន់ គា អតីតសិស្សពូកែគណិតវិទ្យាទូទាំងប្រទេស
    • តំណទៅកាន់គណិតវិទ្យាសិស្សពូកែទូទាំងប្រទេស និងតំបន់នានា
    • ទំព័រលោក ជា ពិសិដ្ឋ ដែលមានលំហាត់គណិតវិទ្យា ជាច្រើន មានទាំងអាហារូបករណ៍ផង
    • Crux Mathematicorum: នេះជាទស្សនាវដ្តីសិស្សពូកែគណិតវិទ្យាដ៏ល្បីល្បាញរបស់ប្រទេសកាណាដា។ ទំព័រមានផ្សាយច្បាប់ចាស់ៗដោយមិនគិតប្រាក់ និងមានការបង់ប្រាក់ដើម្បីទទួលច្បាប់ថ្មីបំផុតដែរ។ សិស្សខ្មែរយើងគឺលោកវ៉ាន់ គា ខាងលើ ក៏ធ្លាប់បានចូលរួមតែងលំហាត់សម្រាប់ផ្សាយក្នុងទស្សនាវដ្តីនេះដែរ។
    • USAMTS : មិនអាចបើកបានក្នុងករណីខ្លះ។ វាជាទំព័រសម្រាប់សិស្សពូកែនៅសហរដ្ឋអាមេរិក។ ដូចនេះ ប្រហែលមានការកំណត់ឱ្យមិនអាបបើកបាននៅប្រទេសខ្លះ​។
    • CRUX: ទស្សនាវដ្តីគណិតវិទ្យា, កាណាដា។ មានលំហាត់ល្អៗជាច្រើន ជារៀងរាល់ខែ។
    • Komal: ទស្សនាវដ្តីគណិតវិទ្យា និងរូបវិទ្យា, ហុងគ្រី។ មានលំហាត់ថ្មីៗ រៀងរាល់សប្តាហ៍។
    • គីម ចាន់: ទំព័រអតីតសិស្សពូកែគណិតវិទ្យាទី១២ ទូទាំងប្រទេស ២០០៥ (ជំនាន់ជាមួយនាយកសាលាទិសា ហើយក៏ជាមិត្តភក្តិនឹងគ្នាដែរ)
    • លឺម ផល្គុន៖ ទំព័រគណិតវិទ្យារបស់លោកគ្រូ លឹម ផល្គុន។ (បើមិនចូលចិត្តបទបូរាណ សូមបិទសម្លេងមុនផង!)
    • កែវ សិរី៖ ទំព័រគណិតវិទ្យា ដែលមានតំន សម្រាប់ទាញយកសៀវភៅគណិតសិស្សពូកែ ជាភាសាអង់គ្លេសជាច្រើន។
    • គណិតវិទ្យាទូទាំងប្រទេសជប៉ុន៖ ជាភាសាជប៉ុន។ នៅជប៉ុន គេមិនប្រឡងទូទាំងសាលា ក្រុង ខេត្ត ដូចយើងទេ។ ដូចនៅអាមេរិកដែរ គឺប្រឡងទូទាំងប្រទេសយកតែម្តង។ វិញ្ញាសាថ្ងៃទី១ ជាវិញ្ញាសាជម្រូស ដែលមានកម្រិតល្មម។ ថ្ងៃទី២ ទើបជាលំហាត់ពិបាក។ លទ្ធផលចុងបញ្ជប់ គឺបានមេដាយមាស ប្រាក់ និងសំរិទ្ធ ដែលជាបែបនិទ្ទេស មិនមែនបែបលេខ១ លេខ ២ ដូចយើងទេ, ពោលគឺគេបែរមកគិតបែបនិទ្ទេស វិញដែរ។
    • គណិតវិទ្យាហុងកុង៖ មានវិញ្ញាសាប្រឡងសិស្សពូកែប្រចាំក្រុងហុងកុង ។