ភាសាខ្មែរ​ក៏មានភេទ

គេថាភាសាខ្មែរគ្មានកំណត់ភេទដូចអង់គ្លេសជាដេីម (actor vs actress) .តែតាមពិតខ្មែរយេីងក៏ចែកដែរ។ពាក្យ “អាគុយ”ជាភេទឈ្មោល។ បេីញីហៅ “មេគុយ”

ពាក្យ”មេក្រូ”ជាពាក្យញី។ បេីឈ្មោលហៅ “អាក្រូ” .

សម្តីអូបាម៉ា បកប្រែជាខ្មែរ

ដូចក្នុងការលេងល្បែងអ្វីមួយដែរ ការកំណត់ច្បាប់លេង[rule of the game] កំណត់ក្បួនលេងឲ្យច្បាស់លាស់មុនពេលលេង ជាកត្តាសំខាន់ក្នុងការចាញ់ឈ្នះដោយភាតរភាព ដោយមិត្តភាព មិនគុំគួនគ្នា មិនឈ្លោះគ្នា។ ក្នុងការរកស៊ីក៏ដូចគ្នាដែរ។ កិច្ចសន្យាសំខាន់ណាស់។ ក្នុងការគ្រប់គ្រងប្រទេសក្តី ត្រូវយកច្បាប់ជាធំ ព្រោះគ្មានអ្នកណាម្នាក់ជាម្ចាស់នៃប្រទេសទេ គឺប្រជាជនគ្រប់រូប។ ប្រជាជនរាប់លានអ្នកបោះឆ្នោតរើសអ្នកគ្រប់គ្រងប្រទេស ដោយគោរពតាមច្បាប់។ បើមិនយកច្បាប់ជាធំ គឺមិនយករាស្ត្រជាធំទេ, គឺយករាស្ត្រជាឧបករណ៍របស់ខ្លួន។ ការយកច្បាប់ជាធំ ជាជំហានដំបូងដែលធ្វើឲ្យប្រទេសអភិវឌ្ឍន៍ បានអភិវឌ្ឍមកដល់ពេលនេះ [The Rule of Law vs The Rule by Law vs The Rule by Man].

ដើម្បីឲ្យអ្នកធំគោរពរាស្ត្រ រាស្ត្រក៏ត្រូវដឹងពីច្បាប់ដែរ។ មិនអាចដឹងទាំងអស់បាន តែត្រូវដឹងគោលសំខាន់ៗ។ ច្បាប់ដែលគ្មានអ្នកណាដឹង គ្រាន់តែជាអក្សរសរសេរចោលលើក្រដាសមួយប៉ុណ្ណោះ។