វិញ្ញាសាប្រឡងសិស្សពូកែគណិតវិទ្យាប្រចាំសាលា

នៅថ្ងៃ សៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨ នេះ សាលាទិសាបានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំសាលា ដើម្បីចូលរួមការប្រឡងថ្នាក់ក្រុង។  សាលាបង្ហោះតែវិញ្ញាសាគណិតវិទ្យាទេ។ ឯកសារក្រដាស មាននៅសាលាទិសា។

ខាងក្រោមជាវិញ្ញាសាជាក់ស្តែង។

វិញ្ញសានិងកំណែ គ្រូឧត្តម NIE 2016

ខ្ញុំសូមយកវិញ្ញាសា ២០១៦ ប៉ុណ្ណោះមកដាក់ទីនេះ ដើម្បីសិស្សងាយស្រួលរក។ សូមដកស្រង់ពីលោក ជា ពិសិដ្ឋ ដែលបានវាយអត្ថបទចែកចាយ និងធ្វើកំណែស្រាប់។ សម្រាប់វិញ្ញាបន្ថែម សូមចុចត្រង់នេះ ។

 

វិញ្ញសាប្រឡងក្រមខណ្ឌក្រសួងផែនការ

កម្រិតពិបាក ប្រហែលសិស្សពូកែទូទាំងខេត្ត។  ៤លំហាត់ដំបូង ជាលំហាត់គណិតវិទ្យា កម្រិតសិស្សពូកែ។ ២លំហាត់ចុងក្រោយ ជាលំហាត់សេដ្ឋកិច្ច តែមិនលំបាកទេ គ្រាន់តែជំនួសរូបមន្តប៉ុណ្ណោះ។

គួរឱ្យស្តាយ វិញ្ញសាដើមគ្មានល្បាយពិន្ទុឱ្យបានច្បាស់លាស់។ លំហាត់ខ្ទង់ទី៤ ក៏បានការវាយខុសបន្តិច គឺ +2b ។

 

វិញ្ញសាប្រឡងគ្រូមធ្យម 2002-2016

ខាងក្រោមនេះជាវិញ្ញាសាប្រឡងគ្រូមធ្យម ពីឆ្នាំ២០០២ ដល់ ២០១៦ ដោយមានកំណែផង។ អរគុណដល់លោក ប្រើស ដារ៉ា ដែលបានចែកចាយកំណែនេះ។
សម្រាប់សិស្សទិសា អាចមករកអត្ថបទជាក់ស្តែង[Hard Copy] នៅបណ្ណាល័យទិសាបាន។

វិញ្ញាសាប្រឡងគ្រូមត្តេយ្យ និងបឋម

ខាងក្រោមនេះជាវិញ្ញាសាប្រឡងគ្រូមត្តេយ្យ និងបឋម ពីឆ្នាំ២០០២ ដល់ ២០១៦ ហើយមានអត្រាកំណែ ដែលបានធ្វើដោយលោក ប្រើស ដារ៉ា។

សម្រាប់សិស្សទិសា អាចមករកអត្ថបទជាក់ស្តែង[Hard Copy] នៅបណ្ណាល័យទិសាបាន។

 

វិញ្ញាសាប្រឡងគ្រូមធ្យម ២៧ តុលា ២០១៧

ដោយសារវិញ្ញាសាមិនសូវទូលំទូលាយ និង ដើម្បីសម្រួលដល់ការអាន ខ្ញុំសូមវាយសារឡើងវិញ ដូចខាងក្រោម៖

សម័យប្រឡង ២៧ តុលា ២០១៧។

ឯកទេសទី១ គណិត។ វិញ្ញាសាគណិត។ ចំនួនត្រូវការ ០១ នាក់។

រៀនពីអ្នកជោគជ័យ ភាគ ១ នៃ ១០

លី កាសុីង ជាអ្នកមានជាងគេ នៅទីក្រុងហុងកុង ហើយក៏ជាមហាសេដ្ឋីលំដាប់ពិភពលោកទី ២០ជាង ដែរ។  តើកត្តាអ្វីខ្លះដែលនាំឱ្យគាត់ជោគជ័យក្នុងជីវិតបែបនេះ តាំងតែពីវ័យ២០មកម៉្លេះ?
បន្ត​អាន “រៀនពីអ្នកជោគជ័យ ភាគ ១ នៃ ១០”