Good Speech

ការឆ្លើយរបស់នាយករដ្ឋមន្ត្រីកាណាដា ល្អណាស់។ មានអ្នកសាកល្បងបកប្រែជាភាសាខ្មែរទេ?

សង្គ្រាម​នៃ​កូរ៉េ​ទាំងពីរ

ពេលខ្លះ​  យើងគិតថាអ្វីដែលយើងមាន​ បានមកដោយទទេ​ៗ។  មុននឹង​បានក្លាយជា​ប្រទេស​អ្នក​មានដល់​សព្វថ្ងៃ​ មនុស្សជំនាន់មុនរបស់​កូរ៉េ​ខាងត្បូង​បានលះបង់ជីវិត​ដើម្បីរក្សា​ប្រទេស​របស់គេ។   

ការកកើតនិងដួលទៅវិញនៃអាណាចក្រមួយ

សៀវភៅប្រវត្តិសាស្ត្រយើង មានសិក្សាតិចតួចអំពើប្រវត្តិសាស្ត្រពិភពលោក ។ តើមូលហេតុអ្វីដែលនាំឲ្យអាណាចក្រនានាលើពិភពលោកកកើតឡើង? តើការកកើតជាអាណាចក្រ (មានន័យណាប្រទេសដែលមានប្រទេសផ្សេងចំណុះ) មានផលវិបាកអ្វីខ្លះ ដល់រាស្ត្រ?

បន្ទាប់មក ចុះហេតុអ្វីទើបប្រទេសក្រិចមានការកកើតឡើងនៅការគិតបែបថ្មី របបថ្មី គឺ ប្រជាធិបតេយ្យ? អាណាចក្ររ៉ូមក្រោយមកក៏អនុវត្តប្រជាធិតេយ្យខ្លះដែរ តែហេតុអ្វីក៏ដួលរលំទៅវិញ? ចុះក្រោយមក ចក្រភពអង់គ្លេស ហេតុអ្វីក៏បណ្តើរៗ កែប្រែមកប្រជាធិបតេយ្យវិញ?

បន្តមកទៀត ក៏មានមហាអំណាចថ្មីគឺសហរដ្ឋអាមេរិក ដែលផ្អែកការគ្រប់គ្រងប្រទេសបែបប្រជាធិបតេយ្យ ដោយសិក្សាពីបទពិសោធន៍នៃប្រទេសមុនៗពិសេសប្រទេសអង់គ្លេស។

ប្រជាជនម្នាក់ណាក៏ចង់បានប្រជាធិបតេយ្យ លើកលែងតែពេលប្រជាជននោះបានឡើងធំវិញ ទើបគាត់ឈប់ជឿលើប្រជាធិបតេយ្យ។ អ្នកចេះដឹងនៅអាមេរិកពេលដែលគាត់ចាប់ផ្តើមបង្កើតជាសហរដ្ឋអាមេរិក  បានសិក្សាពីបទពិសោធន៍នៃការដែលនាំឲ្យប្រជាធិបតេយ្យ, របបដែលគាត់ស្រឡាញ់, បានដួលរលំវិញ។

គាត់បានដឹងថា អំណាចប្រមូលផ្តុំ[Concentration of Power] លើអ្នកណាម្នាក់នឹងនាំឲ្យប្រទេសនោះឆាប់រលំ ទោះអ្នកនោះល្អយ៉ាងណាក្តី។ ឲ្យតែមនុស្ស អ្នកណាក៏មានកំហុសដែរ។ បើអាស្រ័យលើតែមនុស្សម្នាក់ រីកចម្រើនក៏លឿនរលាយក៏លឿន។ ដោយសារតែមនុស្សយើងធ្វើខុសច្រើនជាងត្រូវ នោះយើងមិនគួរដាក់អំណាចនៅតែមនុស្ស២ឬ៣នាក់ទេ។ នេះក៏នាំទៅដល់ការចែកអំណាចជា៣គឺ នាយករដ្ឋមន្ត្រីឬប្រធានាធិបតីដែលជាអ្នកអនុវត្តតាមច្បាប់, សភា ដែលជាអ្នកតាក់តែងច្បាប់ ហើយមិនអំណាចជាងគេ និង តុលាការដែលដាក់ទោសអ្នកប្រព្រឹត្តខុសច្បាប់។

បើប្រជាជនមិនបានរៀនសូត្រ មិនបានទទួលព័ត៌មានពិត (ឬមិនពិតខ្លះក្តី) គាត់មិនអាចរើសមេដឹកនាំកំពូល ឬអ្នកតំណាងថ្នាក់ក្រោម បានល្អទេ។ ដូចនេះ សារព័ត៌មានសំខាន់ណាស់។ អ្នកនយោបាយក៏មិនបានល្អទាំងអស់ ហើយអ្នកសារព័ត៌មានក៏មិនបានល្អទាំងអស់ដែរ។ អ្នកខ្លះក៏ផ្សាយមិនពិត។ ពេលដែលឡើងធំទៅ គេតែងយកលេសថាសារព័ត៌មានផ្សាយមិនពិតរួចចង់បំបាត់ ជាដើម (នេះកើតឡើងទាំងនៅសហរដ្ឋអាមេរិកក្តី)។ បើទុកនៅគឺមានខុសមានត្រូវ តែបើបិទចោល នៅសល់ទេខុស មិនអាចមានត្រូវ។

 

ឯកសារវីដេអូនេះ(ជាភាសាអង់គ្លេស) អាចជួយបានច្រើនក្នុងការរៀនពីប្រវត្តិសាស្ត្រនេះ។

 

គំនិតល្អរបស់ Jack Ma

ខ្ញុំស្តាប់គាត់ខ្លះៗដែរ តែលើកនេះទើបគិតថាគំនិតគាត់ល្អ។ គាត់ឲ្យយោបល់ប្រឹងរៀនសូត្រ ប្រឹងរៀនពីការងារ ហើយប្រឹងធ្វើខ្លួនឯង (បើអាច)។

ខ្មែរយើង នៅច្រើនណាស់ បើធ្វើការងារច្រើនមុខ មិនគិតថាបានរៀនច្រើនមុខ បែរជារអ៊ូរទាំ។

សូមជម្រាបថា  គាត់អត់ចេះនិយាយខ្មែរ ទេ ។ គាត់និយាយជាអង់គ្លេស។

The Greatest Salesman in the World

Dramatic story and many morales to learn. Good source for encouragement for many. 

អាចរកបាននៅបណ្ណាល័យទិសា។ 

  • Failure will never overtake you if your determination to succeed is strong enough. 
  • The only difference between those who have failed and those who have succeeded lies in the difference of their habits. 
  • If I have no other qualities I can succeed with love alone. Without it I will fail though I possess all the knowledge and skills of the world. 
  • I must have the night to appreciate the day. I must fail often to succeed only once. 

Michelle Obama’s Inspirational Speech

សម្តីមិនល្អរបស់អ្នកជុំវិញយើង តែងតែបំបាក់ទឹកចិត្តយើងដោយមិនដឹងខ្លួន។ គេបំបាក់ទឹកចិត្តយើង ព្រោះគេមិនមែនជាមនុស្សចេះដឹង។ បើយើងត្រូវគេបំបាក់បាន យើងក៏នៅតែមនុស្សមិនចេះដឹងដដែល។ គាត់បានប្រឹងប្រែងរៀនសូត្រ រហូតបានចូលរៀនសាកលវិទ្យាល័យកំពូលនៅសហរដ្ឋ ដែលមនុស្សនៅជុំវិញគាត់, អ្នកដែលបានបំបាក់ស្មារតីគាត់ដោយចេតនាក្តី អចេតនាក្តី, មិនអាចឈានទៅដល់។