កម្មវិធីទូរសព្ទពិសេស៥សម្រាប់សិស្សត្រៀមបាក់ឌុប

សិស្សដែលមិនមានទូរសព្ទទំនើប ប្រហែលមិនបានអានអត្ថបទនេះទេ។ ទន្ទឹមពេលដែលសិស្សមួយចំនួនយកទូរសព្ទទំនើបសម្រាប់តែការកម្សាន្តលើសម៉ោង លេងហ្គេមដាច់យប់ ញៀបហ្វេសប៊ុក បើមើលទាំងដឹងថាគ្មានអ្វីប្លែកលើសហ្នឹង សិស្សមួយចំនួន ក៏បានប្រើបច្ចេកទេសទំនើបនេះ មកប្រើប្រាស់ដើម្បីជាប្រយោជន៍ ក្នុងការសិក្សាដើម្បីត្រៀមយកនិទ្ទេសល្អ នាពេលប្រឡងបាក់ឌុប ក៏ដូចជាពង្រីកការយល់ដឹងបន្ថែមទៀតដែរ។

ដើម្បីចូលរួមចំណែក អែតមីនសូមចែករំលែកនូវបទពិសោធន៍របស់ខ្លួនអំពីកម្មវិធីល្អៗចំនួនប្រាំ ដែលអាច ជួយដល់ការសិក្សា ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យកាន់តែបានលទ្ធផលគួរឱ្យពេញចិត្តបាន៖

១. វិញ្ញាសាបាក់ឌុប របស់ ជាប គុន្ធា។ ចំពោះទូរសព្ទដែលមានប្រព័ន្ធ Android សូមចុច ទីនេះ។ ចំពោះ iOS សូមចុច ទីនេះ

ក្រៅពីកម្មវិធីនេះ អ្នកអាចទាញយកកម្មវិធីរបស់គាត់ដដ៏ល្អៗជាច្រើន នៅក្បែរៗនេះ ដែលមានដូចជា វិញ្ញាសារូប គីមី ។ល។

លោក ជាប គន្ធា ជាអ្នកចេះដឹងផ្នែកបច្ចេកវិទ្យាដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសកម្ពុជាយើង។ អ្នកអាចតាមដានគេហេទំព័ររបស់គាត់ ដោយចុច ទីនេះ

សូមរង់ចាំអានបន្តទៀត!

រៀនពីអ្នកជោគជ័យ ភាគ ១ នៃ ១០

លី កាសុីង ជាអ្នកមានជាងគេ នៅទីក្រុងហុងកុង ហើយក៏ជាមហាសេដ្ឋីលំដាប់ពិភពលោកទី ២០ជាង ដែរ។  តើកត្តាអ្វីខ្លះដែលនាំឱ្យគាត់ជោគជ័យក្នុងជីវិតបែបនេះ តាំងតែពីវ័យ២០មកម៉្លេះ?
Continue reading “រៀនពីអ្នកជោគជ័យ ភាគ ១ នៃ ១០”

Sometimes It is YOU to do the job

We know there are many things that SHOULD be done. We wish someone would do it.

I think everyone has this thinking. I know that education is the most important factor to improve the society. I wished someone would do it. I never thought I would be the one who would do it. It has been ONE year that Tisa School is open. Day by day, I have been changing people’s ways of thinking. In one year, I can contribute my knowledge to many students. In addition, I create a place where teachers can share their knowledge to students with pride.

សូមស្តាប់សុន្ទរកថាលោក ម៉ាក ហ្សាកាប៉ឺក ថ្មីៗ នៅពីធីទទួលសញ្ញាប័ត្រសកលវិទ្យាល័យហាវឺដ។

ច្បាប់ញូតុន

តើវត្ថុទាំងឡាយដែលមានចលនា មានច្បាប់អ្វីដែលគ្រប់គ្រងវា?

មានន័យថា ចលនានីមួយៗសុទ្ធតែមានរូបមន្តមកបកស្រាយបានឬយ៉ាងណា?

វីដេអូនេះ ខ្ញុំនឹងលើកយកមកបង្រៀនសិស្សម៉ោង ៥៦ល្ងាច New Headway Intermediate.

បោះឆ្នោត​ដូចជា​ការ​ប្រឡង​អ្នក​នយោបាយ​ដែរ

បើ​យើង​បង្រៀន​សិស្ស​ តែ​គ្មាន​ការ​ប្រឡង​ សិស្ស១០០នាក់​ ប្រហែល​មានតែ​ម្នាក់ទេ​ ប្រឹងប្រែង​រៀន​។ បើយើង​មិនបោះឆ្នោត​ គ្មាន​នរណា​គេប្រឹង​ធ្វើ​ ប្រឹង​កែប្រកំហុសទេ។ បើ​អ្នក​គិតថា​ អ្នកណា​ក៏​ដូច​គ្នា​ គ្មាន​តម្លៃ​ឲ្យអ្នក​បោះ​ឲ្យ​ នេះ​ជាបញ្ហា​របស់​អ្នកទេ​។ ប្រហែល​មួយ​ជីវិត​ក៏​នៅ​តែ​រក​អ្នក​មានតម្លៃ​មិនបានដែរ។ គ្មាន​មនុស្ស​ណា​ ដូចគ្នាទេ​តាំង​ពី​មក៏កើត​មនុស្សមក។  សូម្បី​មនុស្ស​តែ​មួយ​ ក៏ប្រែ​ប្រួល​ទៅ​តាម​វ័យ​ តាម​កាលៈទេសៈ​។  

អំពើ​ល្អ​កើត​ឡើង​ដោយសារ​មនុស្ស​ច្រើន​គ្នា​យល់ថា​នអំពើនោះ​ល្អ​ ហើយ​នាំគ្នា​ប្រព្រឹត្ត​ នាំគ្នា​លើក​ឡើង​។ អំពើ​អាក្រក់​ក៏​ដូចគ្នា។  បើ​យើង​មិន​រិះគន់​ មិនថា​  មិនប្រឹង​កែប្រែ​  មិន​ប្រឹង​អភិវឌ្ឍ​ខ្លូន​ យើង​នៅ​តែ​ធ្វើ​ខុស​ដដែលៗ​។ 

ក្នុង​អ្នក​នយោបាយ​១លាននាក់​  ប្រហែល​មាន​វីរបុរស​តែ១នាក់ទេ។  បើ​អ្នក​ចាំ​គាត់​ គឺ​អ្នក​មិន​ព្រម​ទទួល​ស្គាល់​ការពិត​ថា​មិន​អាច​ជួប​គាត់ទេ។  បើ​យើង​តាម​ដាន​ឲ្យ​ច្រើន​ពី​វីរជនណាមួយ​ អ្នក​នឹង​ដឹង​ពី​ចំណុចមមិន​ល្អ​ ឬ​ក៏​ចំណុច​ដែល​អ្នក​មិន​អាច​ឯកភាព​សោះ។  នោះ​ អ្នក​នឹង​ចាប់​ផ្ដើម​វាយ​តម្លៃ​គាត់ទាប​វិញ។  

Eat That Frog

នេះជាចំណងជើងនៃសៀវភៅដ៏ល្អមួយ។ សៀវភៅនេះកាន់តែល្អសម្រាប់អ្នកដែល​មិនចេះរៀបចំពេលវេលា។

Eat That Frog: មានន័យត្រង់ថា សុីកង្កែបហ្នឹងទៅ។ ន័យធៀបគឺ លេបក្រួសហ្នឹងទៅ។ អ្វីដែលសំខាន់ អ្វីដែលចំបាច់, ត្បិតវាពិបាកមែន, យើងត្រូវតាំងចិត្ត រៀបចំផែនការ នឹងធ្វើវា​ពីសំខាន់ជាងគេ មកសំខាន់បន្ទាប់ មកសំខាន់បន្ទាប់ទៀត …

ក្រៅពីបណ្តុះផ្នត់គំនិតល្អៗ គាត់ក៏បានចែករំលែក​”វិធីសាស្ត្រ” ល្អៗនានា។

ខាងក្រោមនេះ ជាសម្រង់សម្តីខ្លះៗ៖

  • The world is full of people who wait for someone to come along and motivate them to be the kind of people they wish they could be. The problem is that, “No one is coming to the rescue. “