ការអប់រំពី រឿង ប៉ាវ ចិន

រឿង ប៉ាវ ចិន កាលពីនៅក្មេង ល្អមើល ហើយក៏មានចំណុចអប់រំច្រើនដែរ។ ខ្ញុំសូមដកស្រង់មួយចំណុច។

ក្នុងរឿងប៉ាវចិនកាលនៅក្មេង ប៉ាវចិនបានរកឃើញថា ស្តេចបច្ចុប្បន្នមិនមែនជាស្តេចដែលព្រះរាជាមុនដាក់ឲ្យស្នងរាជ្យ។ ប៉ាវចិនបានរកឃើញស្តេចពិត ដែលជាអ្នកលក់នំតាមផ្លូវ។ ដោយសារចំណេះដឹងទាប នំគាត់គ្មានអនាម័យទេ ។

ស្តេចហៅប៉ាវចិនមកនិយាយលេង: យើងមិនអនុញ្ញាតិឲ្យប្រទេសជាតិវឹកវរ ចលាចល គ្មានការរីកចម្រើនដោយសារមានស្តេចល្ងង់ដូចគេទេ។
ប៉ាវចិន: គាត់ល្ងង់មាន ហើយក៏មិនបានរៀនសូត្រ។ …ប៉ាវចិនថ្លើមធំសុំសួរព្រះអង្គថា បើស្តេចនោះឆ្លាតជាង ចេះជាងព្រះអង្គ តើព្រះអង្គនឹងប្រគល់រាជ្យឲ្យវិញទេ?

ស្តេចនៅស្ងៀមហើយប៉ាវចិនក៏ដើរចេញទៅ។

អ្នកណាក៏និយាយពីសង្គម និយាយស្នេហាជាតិ ដើម្បីជាតិ ធ្វើបាបអ្នកនេះអ្នកនោះ មិនមែនដើម្បីខ្លួនឯងទេ គឺដើម្បីជាតិ។

ការរលំនៃរជ្ជកាលម៉េង

រឿងនេះមិនសំដៅលើការរលំនៃរជ្ជកាលមួយមុខទេ។ ចំណុចសំខាន់មួយទៀតគឺចំណេះដឹងខាងពេទ្យ និងការរកឃើញថ្មីទាក់ទងនឹងជម្ងឺឆ្លង។

និយាយជាភាសាចិន។ មានបកជាអង់គ្លេស ជាចំណងជើងក្រោម។

ការរៀនសូត្រ​ពីរឿង​

ការគ្រប់គ្រងមនុស្ស ទោះចំនួនតិចក្តី រហូតដល់ប្រទេសក្តី គេយកច្បាប់ជាធំ។ ដឹងហើយក៏មិនអាចធ្វើបានដោយងាយដែរ ព្រោះមនុស្សតែងតែចង់បានអំណាច។ បើអ្នកចាប់អារម្មណ៍បញ្ហានេះ សូមមើលរឿង ចក្រភពឈីង។ រួចសូមស្វែងរកចំណុចខ្វះខាតផង។

ការមានច្បាប់គ្រប់គ្រង ជារឿងល្អ។ តែច្បាប់ច្រើនពេក ហួសពីគោលការណ៍ច្បាប់ បិទសិទ្ធិជ្រើសរើសរបស់មនុស្ស នាំឲ្យបាត់សុភមង្គល និងបង្កើនអំពើពុករលួយ។ បើអ្នកចាប់អារម្មណ៍បញ្ហានេះ សូមមើល ស៊ូ តុងប៉។

ការយល់ដឹងពីប្រជាធិបតេយ្យត្រូវចំណាយពេលយូរណាស់។ មនុស្សភាគច្រើនរំពឹងលើមេដឹកនាំម្នាក់ ហើយមិនយល់ថាប្រព័ន្ធដឹកនាំ ឬច្បាប់ មានន័យដូចម្តេច។ អ្នកខ្លះថា មកពីអ្នកក្រោមអាក្រក់ មិនមែនមកពីអ្នកនៅលើទេ។ សូមមើល លី សឺមីង

អ្វីដែលគួរឲ្យសរសើរ គួរឲ្យរៀនសូត្រតាមគឺ តួស្រីក្នុងរឿងទាំង៣តែងតែស្វែងរកប្រពន្ធចុងឲ្យស្វាមីខ្លួន។ គួរឲ្យសរសើរៗៗៗ😋😋😊😳

សង្គ្រាម​នៃ​កូរ៉េ​ទាំងពីរ

ពេលខ្លះ​  យើងគិតថាអ្វីដែលយើងមាន​ បានមកដោយទទេ​ៗ។  មុននឹង​បានក្លាយជា​ប្រទេស​អ្នក​មានដល់​សព្វថ្ងៃ​ មនុស្សជំនាន់មុនរបស់​កូរ៉េ​ខាងត្បូង​បានលះបង់ជីវិត​ដើម្បីរក្សា​ប្រទេស​របស់គេ។   

ភាសាខ្មែរ​ក៏មានភេទ

គេថាភាសាខ្មែរគ្មានកំណត់ភេទដូចអង់គ្លេសជាដេីម (actor vs actress) .តែតាមពិតខ្មែរយេីងក៏ចែកដែរ។ពាក្យ “អាគុយ”ជាភេទឈ្មោល។ បេីញីហៅ “មេគុយ”

ពាក្យ”មេក្រូ”ជាពាក្យញី។ បេីឈ្មោលហៅ “អាក្រូ” .

អស់លុយ​ ឬ​ បានលុយ? 

ខ្ញុំនិងមាស សុខសោភា  មានចំណុចរួមមួយគឺយើងចូលចិត្តច្រៀងដូចគ្នា។  អ្វី ដែលខុសគ្នាគឺ គាត់ច្រៀងមួយបទតាមខេត្តជាដើម បានប្រហែលមួួយពាន់ ឯខ្ញុំវិញច្រៀងមួយបទអស់ ១មុឺន។  ជួនកាលខ្ញុំបានកាន់តែមេក្រូ មិត្តភក្តិដណ្តើមច្រៀងដដែល។