អំពីសាលាទិសា

សាលាទិសាត្រូវបានបង្កើតឡើងដោយនាយកសាលា ខឹម យសបញ្ញា ក្នុងគោលបំណងបណ្តុះធនធានមនុស្ស តាមរយៈប្រព័ន្ធអប់រំទំនើប។

នៅសាលាទិសា ការប្រឡង ការដាក់ពិន្ទុ មានភាពយុត្តិធម៌។ គ្រូបង្រៀននៅសាលាទិសាឆ្លងកាត់ការប្រឡងជ្រើសរើស។ ការបង្រៀននៅទីនេះក៏ផ្អែកតាមវិធីសាស្ត្រនៅប្រទេសជឿនលឿននានា។  ក្រៅពីនោះ សាលាក៏មានឯកសារជាច្រើនដើម្បីសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង។

សាលាបានសំភោធឡើងនៅថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០១៦ នៅទីរួមខេត្តកំពត។ លេខទូរសព្ទរបស់សាលា ក៏យកតាមថ្ងៃនេះដែរ គឺ 016/092/068 37 2016 គឺ ថ្ងៃ០៣ខែ០៧ឆ្នាំ២០១៦ នេះឯង។

លោកគ្រូអ្នកគ្រូដែលមានបំណងចង់ចូលរួមកសាងធនធានមនុស្សតាមរយៈសាលាទិសា អាចទាក់ទង ផ្ញើប្រវត្តិរូប ជាភាសាខ្មែរ តាមរយៈអ៉ីមេល tisakampot@gmail.com ។

មួយឆ្នាំៗ សាលាបានបណ្តុះបណ្តាលធនធានរាប់រយនាក់ តាមរយៈថ្នាក់ក្រៅម៉ោង និងពេញម៉ោង។ សិស្សមួយចំនួនបានស្ម័គ្របញ្ចេញមតិ សរសេើរសាលា។ សូមមើលវីដេអូខាងក្រោម៖