រៀនពីអ្នកជោគជ័យ ភាគ ១ នៃ ១០

លី កាសុីង ជាអ្នកមានជាងគេ នៅទីក្រុងហុងកុង ហើយក៏ជាមហាសេដ្ឋីលំដាប់ពិភពលោកទី ២០ជាង ដែរ។  តើកត្តាអ្វីខ្លះដែលនាំឱ្យគាត់ជោគជ័យក្នុងជីវិតបែបនេះ តាំងតែពីវ័យ២០មកម៉្លេះ?

  1. សំណាង។
    ប្រាកដណាស់។ គាត់ក៏ទទួលស្គាល់ថា គាត់មានសំណាងដែរ ដែលទទួលជោគជ័យសម្បើម បែបនេះ។ ក៏ប៉ុន្តែ បើយើងមានសំណាងដូចគាត់ តើយើងអាចជោគជ័យដូចគាត់ទេ​? ប្រាកដជាខុសគ្នា។ សំណាងគ្រាន់តែធ្វើឱ្យយើងជោគជាង ប៉ុណ្ណោះ ប៉ុន្តែកត្តាខាងក្នុងខ្លួនយើង ធ្វើឱ្យយើងជោគជ័យឬមិនជោគជ័យ ពីដំបូងទីមក។ តើកត្តាខាងក្នុងអ្វីខ្លះទៅ?
  2. គំនិត។
    រៀន៖ ទស្សនៈ ឬ ឧទាហរណ៍ ដែលយើងធ្លាប់ឃើញ គឺ អ្នកមានតែងតែជាមនុស្សល្ងង់ មិនបានរៀន ឬ បោះបង់ចោលការសិក្សា ដូច ប៊ិល ហ្គេត ស្ទីវ ចប ជាដើម។ ការរៀន មិនសំដៅលើការបានសញ្ញាបត្រទេ។ នេះជាការយល់ច្រឡំធំប៉ផុត។ លី កាសុីង ជាអ្នករៀនមួយរូប ហើយជាអ្នករៀនពូកែផង។ ក្នុងការរកសុីរបស់គាត់ គាត់បានអនុវត្តទ្រឹស្តីខុងជឺ ព្រះពុទ្ធ និងរៀនពីលោកខាងលិច ផង។ គាត់ក៏អានទស្សនាវដ្តី សៀវភៅ ទាក់ទងនឹងជំនួញផ្ទាល់ ឬ ចំណេះផ្សេងៗ ជាប្រចាំ។
    ចំណាយចំណូល៖ គ្រប់គ្រងចំណាយចំណូលឱ្យច្បាស់លាស់។ ទស្សនៈសំខាន់របស់គាត់មួយគឺ
    “កុំវិនិយោគដូចលេងល្បែង។”
    សុភមង្គល៖ មានលុយមិនមែនមានសុភមង្គលទេ។ ក៏ប៉ុន្តែ អត់លុយក៏ពិបាកដែរ។ គាត់ដឹងចំណុចនេះ ពេលគាត់បានក្លាយជាមហាសេដ្ឋី។ គាត់បានបរិច្ចាគទ្រព្យសម្បត្តិ១ភាគ៣ ដល់មនុស្សធម៌។
    ការអប់រំ៖ ការជួយអ្នកក្រ មិនអាចធ្វើដោយការយកលុយពីអ្នកមាន យកទៅចែកឱ្យទេ។ ការយកពន្ធដារអ្នកមានច្រើនជាង, យកពីអ្នកនេះច្រើនជាងអ្នកនោះ ជាការចាត់ទុកពលរដ្ឋមិនស្មើគ្នា។ មានតែការអប់រំទេ អាចជួយមនុស្សឱ្យទៅមុខ។ គាត់បានចំណាយលុយជាច្រើន ទៅខាងវិស័យអប់រំនេះ។
    ការងារ៖ ថ្វីត្បិតគាត់អាចចូលនិវត្តន៍ មានលុយសល់សម្រាប់ចាយមួយគ្រួសារ អស់មួយជីវិត តាំងតែពីគាត់មុនអាយុ ៣០ ក្តី គាត់នៅតែបន្តធ្វើការឥតឈប់។ គឺខុសពីគំនិតមនុស្សមួយចំនួនធំដែលគិតថា ប្រឹងឱ្យមានលុយ នឹងអាលឈប់ធ្វើការ។

សូមទស្សនាដោយខ្លួនឯង និងស្រូបយកគំនិតជាច្រើនទៀត តាមការសម្ភាសរបស់ គាត់ ជាមួយស្ថានីយ៍ Bloomberg ខាងក្រោម៖
[https://www.bloomberg.com/multimedia/api/embed/iframe?id=ce603094-6ec1-4d2d-ab9c-817a7541082f]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s