Tisa’s Entrance Exam

ចំពោះសិស្សដែលមានបំណងចូលរៀនសាលាទិសា ពីកម្រិតថ្នាក់ទី៧ ឡើង ត្រូវទទួលការប្រឡងសិន។

  • គោលដៅនៃការប្រឡងនេះគឺ

   ១. ដើម្បីដឹងកម្រិតសិស្ស ហើយអាចចែកថ្នាក់ទៅតាមកម្រិត  ហើយបំប៉នសិស្សឱ្យចំកម្រិត រហូតសិស្សអាចត្រៀមប្រឡងថ្នាក់ជាតិ ដោយមានភាពជឿជាក់។
២. ធ្វើឲ្យសិស្សដឹងថា ចំណេះដឹង ជួយសម្រួលដល់ជីវិតរបស់គាត់។ គាត់ដឹងតាមរយៈ បើរៀនបានពូកែ បង់លុយក៏តិចដែរ។ ដូចគ្នាដែរ បើអ្នកមានចំណេះច្រើន ជីវិតអ្នកក៏ប្រសើរដែរ។

  • ពេលប្រឡង

     ការប្រឡងជាទូទៅ ចាប់ផ្តើមនៅដើមខែសីហា (ខែ៨) ក្រោយសាលាទិសា បានប្រឡងឆមាសលើកទី២។ ការប្រឡងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ ម៉ោង ៩ៈ០០ ដល់ ១០ៈ០០
សូមទាក់ទងមកលេខសាលា 092/016/068 37 2016 ដើម្បីចុះឈ្មោះប្រលង។

  • អំពីវិញ្ញសា

     វិញ្ញសាប្រឡងចែកជា២ផ្នែក។ ទីមួយគឺមូលដ្ឋានគ្រឹះគណិតវិទ្យា។ ពោលគឺ ប្រមាណវិធី បូក ដក គុណ ចែក ។ ហើយ ផ្នែកទីពីរ គឺលំហាត់ទៅតាមកម្រិតរបស់សិស្ស។ មានន័យថា  បើអ្នកប្រឡងចូលថ្នាក់ទី១០, ផ្នែកទី២នេះ នឹងផ្តោតលើ   លំហាត់ក្រោយសៀវភៅពុម្ភគណិតវិទ្យា ថ្នាក់ទី៩។ វិញ្ញាសាចាស់ អាចមើលតាមខាងក្រោម ឬ មកយកនៅសាលាទិសាបាន។

  • ការត្រៀមប្រឡង

      សិស្សអាចមកយកវិញ្ញាសាប្រឡងឆ្នាំមុន មកធ្វើជាគម្រូ ដើម្បីត្រៀមប្រឡង។ ទន្ទឹមនឹងនេះ សាលាក៏មានការបង្រៀនបំប៉នមូលដ្ឋានគ្រឹះគណិតវិទ្យា សម្រាប់សិស្សដើម្បីត្រៀមប្រឡងផងដែរ ដោយមិនគិតប្រាក់។ ដូចនេះ សិស្សដែលមានឆន្ទៈចង់រៀន ទោះធ្លាប់រៀនខ្សោយយ៉ាងណាក្តី ក៏មានឱកាសចាប់យកគុណភាពអប់រំនៅសាលាទិសាបានដែរ។

  • ក្រោយប្រឡងជាប់

     ក្រោយប្រឡងជាប់ភ្លាម សិស្សត្រូវបំប៉នគណិតវិទ្យាបន្ថែម តាមសៀវភៅគណិតវិទ្យារបស់សាលាទិសា ឱ្យមានចំណេះដឹងសមស្របនឹងថ្នាក់ដែលសិស្សនឹងចូល។ ឧទាហរណ៍ បើសិស្សចូលរៀនថ្នាក់ទី១០ សិស្សនឹងត្រូវចូលរៀនគណិតវិទ្យាឱ្យបានចេះកម្រិតទី៩ ច្បាស់។

  • ជាចុងក្រោយ

គ្រូ និងសាលា ដូចជារស្មីព្រះអាទិត្យដែរ។ ដើមឈើណាប្រឹងស្រូបរស្មីពីវា​ ដើមឈើនោះ​កាន់តែល្អ កាន់តែលូតលាស់។ អ្នកដែលចង់ចេះ​ ប្រាកដជានឹងជាប់ ចូលរៀនបាន ។

នៅសាលាទិសា មិនមានការលំអៀងទៅរកសិស្សអ្នកមាន ឬ សិស្សពូកែទេ ឬដាក់ពិន្ទុតាមការរៀនគួរទេ។ សិស្សគ្រប់គ្នាគឺស្មើគ្នា។ ហើយ អ្វីដែលសំខាន់បំផុតគឺ សិស្សដែលចង់រៀនពិតប្រាកដ ទោះធ្លាប់រៀនខ្សោយយ៉ាងណាក្តី ឬ មានជីវភាពខ្វះខាតក្តី ក៏មានឱកាសមករៀននៅសាលាទិសា ហើយចាប់យកជីវិតថ្លៃថ្នូរ ដូចដែលធ្លាប់មានសិស្សឆ្លងកាត់រួចមកហើយ។

វិញ្ញសាប្រឡងគម្រូ ថ្នាក់ទី ១២ ឆ្នាំសិក្សា ២០១៧-២០១៨

វិញ្ញសាប្រឡងគម្រូ ថ្នាក់ទី ១១ ឆ្នាំសិក្សា ២០១៧-២០១៨

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s