កាលសម័យក្រោយបែកបាក់លង្វែក ខ្មែរយើងក៏ហៅយួនឲ្យលូកដៃចូលកិច្ចការផ្ទែក្នុង ហើយយួនក៏កំពុងតែចង់វាតទីមកដីមានជីជាតិនៅតាមដងទន្លេមេគង្គស្រាប់។ មេទ័ពយួនឈ្មោះ ទ្រឿង មុិញយ៉ាង បានមកសិក្សាមើលស្ថានភាពទូទៅ។ គាត់បានរាយការណ៍ទៅវិញថា ខ្មែរល្ងង់ណាស់ មិនចេះធ្វើស្រែ មិនចេះទុកពូជ មិនចេះទុកផល មិនចេះស្លៀកពាក់…មន្រ្តីរាជការពុករលួយគ្រប់ជាន់ថ្នាក់…
បច្ចុប្បន្នក៏មិនខុសគ្មាប៉ុន្មានដែរ។ ឧ. ទាំងគ្រូទាំងសិស្សមិនទាន់ចេះគិតថា ការប្រឡងត្រូវតែស្អាតស្អំ មិនអាចសួរគ្នា មិនអាចលួចមើលបានទេ។ ចេះបើកចាក់តាំងពីថ្នាក់ទីមួយឡើង។
មួយរយៈមុន ខ្ញុំមិនទាន់រកគ្រូពូកែៗបានគ្រប់(ត្បិតតែបានច្រើនមែន) ដូចនេះត្រូវបង្រៀនខ្លួនឯងច្រើនដែរ ហើយក៏ខ្វះពេលត្រួតពិនិត្យ។ ការប្រឡងថ្នាក់ពេញម៉ោងមានភាពសុក្រឹត តែក្រៅម៉ោងនៅមានចន្លោះប្រហោងខ្លះ។ តែចាប់ពីខែ៣នេះទៅ ការប្រឡងនឹងច្បាស់លាស់១០០%។ ខ្ញុំមិននិយាយពី៩០%មើលគ្នាមិនបាន បើកសៀវភៅមើលមិនបានទេ គឺ១០០%។ បើកសាលាចំណាយលុយរាប់សិបមុឺនធ្វើអ្វីបើប្រឡងសួរគ្នាបាន បើកសៀវភៅបាន? សិស្សមិនចេះទេ! ! ! ! មិនបានគិត មិនបានប្រឹង រៀនមិនចេះទេ! ! !