ការកកើតនិងដួលទៅវិញនៃអាណាចក្រមួយ

សៀវភៅប្រវត្តិសាស្ត្រយើង មានសិក្សាតិចតួចអំពើប្រវត្តិសាស្ត្រពិភពលោក ។ តើមូលហេតុអ្វីដែលនាំឲ្យអាណាចក្រនានាលើពិភពលោកកកើតឡើង? តើការកកើតជាអាណាចក្រ (មានន័យណាប្រទេសដែលមានប្រទេសផ្សេងចំណុះ) មានផលវិបាកអ្វីខ្លះ ដល់រាស្ត្រ?

បន្ទាប់មក ចុះហេតុអ្វីទើបប្រទេសក្រិចមានការកកើតឡើងនៅការគិតបែបថ្មី របបថ្មី គឺ ប្រជាធិបតេយ្យ? អាណាចក្ររ៉ូមក្រោយមកក៏អនុវត្តប្រជាធិតេយ្យខ្លះដែរ តែហេតុអ្វីក៏ដួលរលំទៅវិញ? ចុះក្រោយមក ចក្រភពអង់គ្លេស ហេតុអ្វីក៏បណ្តើរៗ កែប្រែមកប្រជាធិបតេយ្យវិញ?

បន្តមកទៀត ក៏មានមហាអំណាចថ្មីគឺសហរដ្ឋអាមេរិក ដែលផ្អែកការគ្រប់គ្រងប្រទេសបែបប្រជាធិបតេយ្យ ដោយសិក្សាពីបទពិសោធន៍នៃប្រទេសមុនៗពិសេសប្រទេសអង់គ្លេស។

ប្រជាជនម្នាក់ណាក៏ចង់បានប្រជាធិបតេយ្យ លើកលែងតែពេលប្រជាជននោះបានឡើងធំវិញ ទើបគាត់ឈប់ជឿលើប្រជាធិបតេយ្យ។ អ្នកចេះដឹងនៅអាមេរិកពេលដែលគាត់ចាប់ផ្តើមបង្កើតជាសហរដ្ឋអាមេរិក  បានសិក្សាពីបទពិសោធន៍នៃការដែលនាំឲ្យប្រជាធិបតេយ្យ, របបដែលគាត់ស្រឡាញ់, បានដួលរលំវិញ។

គាត់បានដឹងថា អំណាចប្រមូលផ្តុំ[Concentration of Power] លើអ្នកណាម្នាក់នឹងនាំឲ្យប្រទេសនោះឆាប់រលំ ទោះអ្នកនោះល្អយ៉ាងណាក្តី។ ឲ្យតែមនុស្ស អ្នកណាក៏មានកំហុសដែរ។ បើអាស្រ័យលើតែមនុស្សម្នាក់ រីកចម្រើនក៏លឿនរលាយក៏លឿន។ ដោយសារតែមនុស្សយើងធ្វើខុសច្រើនជាងត្រូវ នោះយើងមិនគួរដាក់អំណាចនៅតែមនុស្ស២ឬ៣នាក់ទេ។ នេះក៏នាំទៅដល់ការចែកអំណាចជា៣គឺ នាយករដ្ឋមន្ត្រីឬប្រធានាធិបតីដែលជាអ្នកអនុវត្តតាមច្បាប់, សភា ដែលជាអ្នកតាក់តែងច្បាប់ ហើយមិនអំណាចជាងគេ និង តុលាការដែលដាក់ទោសអ្នកប្រព្រឹត្តខុសច្បាប់។

បើប្រជាជនមិនបានរៀនសូត្រ មិនបានទទួលព័ត៌មានពិត (ឬមិនពិតខ្លះក្តី) គាត់មិនអាចរើសមេដឹកនាំកំពូល ឬអ្នកតំណាងថ្នាក់ក្រោម បានល្អទេ។ ដូចនេះ សារព័ត៌មានសំខាន់ណាស់។ អ្នកនយោបាយក៏មិនបានល្អទាំងអស់ ហើយអ្នកសារព័ត៌មានក៏មិនបានល្អទាំងអស់ដែរ។ អ្នកខ្លះក៏ផ្សាយមិនពិត។ ពេលដែលឡើងធំទៅ គេតែងយកលេសថាសារព័ត៌មានផ្សាយមិនពិតរួចចង់បំបាត់ ជាដើម (នេះកើតឡើងទាំងនៅសហរដ្ឋអាមេរិកក្តី)។ បើទុកនៅគឺមានខុសមានត្រូវ តែបើបិទចោល នៅសល់ទេខុស មិនអាចមានត្រូវ។

 

ឯកសារវីដេអូនេះ(ជាភាសាអង់គ្លេស) អាចជួយបានច្រើនក្នុងការរៀនពីប្រវត្តិសាស្ត្រនេះ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s