What They Say vs What They Mean

ប្រយោគដែលមានន័​ដ៏​ជ្រាលជ្រៅ​របស់​លោក​ Henry Ford ដែលជាម្ចាស់ក្រុមហ៊ុន​ឡាន​ហ្វ័ត

 បើខ្ញុំសួរគេថាចង់បានអី​ គាត់ប្រាកដជាថា​ ចង់បានសេះលឿនជាងហ្នឹង។ 

If I had asked people what they wanted, they would have said faster horses. 

អ្នកចង់បានមិនប្រាកដថាខ្លួនចង់បានអ្វីឲ្យប្រាកដទេ។  គាត់មិនអាចរៀបរាប់បានទេ។  ជួនកាលក៏រៀបរាប់ខុសទៀតផង។  ដែលអ្នកផលិតដែលពូកែគឺចេះបង្កើតវត្ថុឬសេវា​គេចង់បានពិតប្រាកដ( មិនមែនសេះលឿនទេ​គឺឡាន)​ ។  

ជាក់ស្តែង​ ក្នុងវិស័យ​អប់រំក៏ដូចនេះដែរ។  អាណាព្យាបាល​សិស្ស​តែងតែ​ត្អូញត្អែរ​ពីការរៀនគួរច្រើន។   តាមពិតអ្វីដែលគាត់មានបញ្ហាជាមួយ​គឺ​ ការបង្រៀនគ្មានគុណភាព។ 

ស្រុកគេ​  គេរៀនព្រឹកល្ងាច   មានម៉ោងអនុវត្ត​ ផ្សេងៗ​ច្រើន​ ដែលអាចជំនួសម៉ោងរៀនគួរបាន។ ស្រុកយើង​ ទាំងសាលារដ្ឋទាំង​ឯកជនមិនមានម៉ោងគ្រប់គ្រាន់ទេ។   ហើយតម្លៃដែលសិស្សបង់សម្រាប់ម៉ោងសាលាឯកជនក៏នៅមិនអាចរ៉ាប់រង​ម៉ោងលើសពីមួយពេលទេ។  ដូចនេះ​ សិស្សដែលចង់រៀនអង់គ្លេសបន្ថែម​ ត្រូវចំណាយ​លុយបន្ថែមរៀនគួរ។   ដូចគ្នានឹងម៉ោងគណិត​រូបដែរ។   តែអ្វីដែលសំខាន់​គឺគ្រូខ្លះចាប់ជំរិតសិស្សឲ្យទៅរៀនគួរ​  ដាក់ពិន្ទុតាមរៀនគួរ​  ។ ល។  នេះទើបជាបញ្ហា។  

សាលាទិសា​ មិនបិទការរៀនគួរទេ​ ប៉ុន្តែដាច់ខាតត្រូវតាមការស្ម័គ្រចិត្ត​របស់សិស្ស។   ហើយដាច់ខាត​គ្រូមិនអាចលំអៀងទៅតាមការរៀនគួរទេ។   វាជារឿងចម្លែក​  បើសិនសិស្សចង់រៀនបន្ថែមមុខវិជ្ជាណាមួយ​  បែជាសាលាជាអ្នកហាមប្រាមទៅវិញ។  

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s