Choose Your Friends Wisely

មនុស្សយើងដូចដើមឈើដែរ បើមានខ្យល់បក់ មិនងាយថាមិនរាតាមខ្យល់ទេ ទោះតិចក្តីខ្លាំងក្តី។ បើគេថានេះថានោះ យើងជៀសមិនផុតពីប្តូរគំនិត ទោះតិចតួចក្តី។ ឧទាហរណ៍ជាក់ស្តែង មុននឹងបើកសាលាទិសានេះ ខ្ញុំបានសួរយោបល់មនុស្សជាច្រើន ពីស្ថានភាពទូទៅ និង គំនិតផ្សេងៗ។ មានអ្នកខ្លះថា ខ្ញុំមិនគួរបើកទេ គួរចំណាយពេល១០ឆ្នាំធ្វើការខាងអប់រំសិន ទើបដឹង ហើយសិមបើក។ មានអ្នកខ្លះថា ខ្ញុំត្រូវខ្លាចសាលាគេ នាយកសាលាគេ  ។ល។ ទៅកាន់អ្នកខ្លះ ខ្ញុំក៏បានបកស្រាយវិញដែរ ដោយសួរថា ដែលឃើញមាននាយកសាលាប៉ុន្មានមានសមិទ្ធិផលខាងសិក្សាប្រហែលខ្ញុំទេ នៅស្រុកខ្មែរ?

ខ្ញុំមិនមែនចង់អួតទេ ។ ខ្ញុំគ្រាន់តែចង់បង្រៀនគាត់ឲ្យចេះថ្លឹងថ្លែងចំណុចខ្លាំងចំណុចខ្សោយ។ មនុស្សភាគច្រើនមិនចេះថ្លឹងថ្លែងទេ។ គេឲ្យយោបល់តាមតែនឹកឃើញភ្លាមៗ ដោយគ្មានការពិចារណាជ្រាលជ្រៅទេ ហើយក៏មិនស្តាប់យើងឲ្យបានអស់សិនដែរ។ មនុស្សប្រភេទនេះ មិនគួរយកជាមិត្តជិតស្និទ្ធទេ ហើយក៏មិនគួរស្តាប់យោបល់លើសពីម្តងដែរ។ ប៉ុន្តែ ត្រូវស្តាប់ឲ្យបានម្តង ពីមនុស្សច្រើនប្រភេទ។

ក្រោយពេលកំណត់គោលដៅហើយ ត្រូវរកអ្នកដែលមានឆន្ទៈដូចគ្នា ដូចប្រមូលដើមឈើមកដុះក្បែរគ្នាដែរ ។ ទោះបីដើមឈើធំប៉ុណ្ណាក្តី បើដុះតែឯង គឺឈមិនបានយូរទេ។ បើឈមិនបានយូរ មិនបានផលច្រើនទេ។ ប៉ុន្តែនៅតែត្រូវស្តាប់មនុស្សចម្លែកៗដែរ មិនអាចខ្វះបាន។

Birds of the same feathers flock together.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s