អ្នកមានផុតគេនៅបាប៊ីឡោន[The Richest Man in Babylon]

នៅក្នុងការសិក្សាស្រាវជ្រាវ គេប្រើប្រយោគមួយគឺ

Stand on the shoulder of giants.

មានន័យត្រង់ថា ឈរពីលើស្មារបស់យក្ស។ ន័យធៀបគឺ ដើម្បីមើលបានឆ្ងាយ យើងត្រូវឈរលើអ្នកដែលមានកំពស់ខ្ពស់។ រីឯក្នុងការសិក្សា គឺគេរៀនអំពីអ្នកមុន ក្រេបយកចំណេះដឹងដែលបានគរទុកពីមុនរួចអស់ ទើបយើងអាចសិក្សាបន្ត យកទៅប្រើប្រាស់ ដើម្បីមើលទៅមុខបានវែងឆ្ងាយ។

សៀវភៅជាភាសាអង់គ្លេស អាចទិញបាន ឬទាញយកដោយមិនគិតប្រាក់ជាទម្រង់សម្លេង

ក្រុងបាប៊ីឡោនជាក្រុងបុរាណដ៏អស្ចារ្យមួយ ដែល តាមការកត់ត្រាដែលគេរកឃើញ ជាទីក្រុងដ៏អស្ចារ្យដំបូងគេ នៃមនុស្សលោកយើង។ ក្រុងនេះមានចំណាស់ប្រហែល ៦ពាន់ឆ្នាំ មុនគ្រឹស្តសករាជ រីឯអរិយធម៌សម័យអង្គររបស់យើង កើតឡើងនៅប្រហែល ១ពាន់ឆ្នាំ ក្រោយគ្រឹស្តសករាជ, ពោលគឺ ៧ពាន់ឆ្នាំក្រោយក្រុងបាប៊ីឡោន។ អរិយធម៌ក្រុងនេះ បានបន្តទៅដល់អរិយធម៌ផ្សេងៗទៀតនៅក្បែរនោះ ហើយ ប្រាកដណាស់ ចំណេះដឹងដូចជាគណិតវិទ្យា តារាសាស្ត្រ វិស្វកម្ម សិល្បៈ ជាដើម ច្រើនរាប់មិនអស់ គឺបានបន្សល់មកដល់សព្វថ្ងៃ។

ខ្ញុំបានសិក្សាសេដ្ឋកិច្ចវិទ្យានៅប្រទេសជប៉ុនអស់រយៈពេល៧ឆ្នាំ, គិតថាខ្លួនឯងយល់ច្រើនដែរ អំពីកិច្ចការហិរញ្ញវត្ថុ សេដ្ឋកិច្ចជាដើម។ ក្រោយបានអានសៀវភៅនេះ  ខ្ញុំមានអារម្មណ៍ថា ពីមុន ចំណេះដឹងខ្ញុំតិចតួចមែនទែន។ ដូចនេះ ខ្ញុំតាំងចិត្តបកប្រែសៀវភៅនេះ ឱ្យមានភាពងាយស្រួលអាន និងមានការពន្យល់បន្ថែមទូទៅ និងសេដ្ឋកិច្ចវិទ្យាពីលើទៀត នៅខាងក្រោមទំព័រ។

អរិយធម៌អង្គរបានលូតលាស់ដល់កម្រិតមួយគួរឱ្យស្ញប់ស្ញែង។ សម័យនោះ យើងមានជំនាញខ្ពស់លើការសាងសង់ ការព្យាបាល ជាដើម។ ក៏ប៉ុន្តែ នៅសម័យនេះ ជាងសំណង់យើងមិនអាចសង់ប្រាសាទបានដូចជីដូនជីតាកាលពី១ពាន់ឆ្នាំមុននោះទេ។ មូលហេតុគឺចំណេះដឹងកាលពីជំនាន់នោះត្រូវបានបាត់បង់។ បើគ្មានចំណេះ តើអ្នកអាចធ្វើអ្វីកើត? ការបកប្រែសៀវភៅនេះ(ក៏ដូចជាសៀវភៅបន្តទៀត) គឺការកិច្ចការមួយដើម្បីផ្សាយបន្តនូវចំណេះដឹងមានប្រយោជន៍ ដែលអាចនឹងកែប្រែជីវភាពអ្នកឱ្យធូរធារផង និងអាចជួយឱ្យមនុស្សម្នារស់នៅក្នុងសង្គមមួយដោយសេចក្តីថ្លៃថ្នូរ សមរម្យជាមនុស្សផងដែរ។

Midas Touch ដោយ ដូណាលត្រាំ និងគីយូសាគី

Midas Touch [ម៉ាសដឺសថាច់] ប្រែថាដៃមាស។ មានន័យថា ដៃនោះប៉ះអ្វីមួយ វត្ថុនោះនឹងក្លាយជាមាស។ ចំណងជើងនេះ គឺយកពីរឿងនិទានមួយដែលមានស្តេចមួយអង្គព្រះនាម Midas មានដៃទិព្វ ហើយប៉ះអ្វីក៏ក្លាយជាមាស។

ចំណងជើងនេះគេចង់សំដៅលើថា តើធ្វើយ៉ាងណាខ្លះ ទើបអ្នកក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ដែលកែប្រែស្ថានភាពមួយឱ្យក្លាយជាឱកាស ក្លាយជាទ្រព្យសម្បត្តិសម្រាប់ខ្លួនអ្នកនិងអ្នកនៅជុំវិញខ្លួន។

ក្នុងសៀវភៅនេះ អ្នកនិពន្ធបានប្រើប្រាស់ម្រាមដៃទាំង៥
របស់មនុស្សយើង ចែកជា
គោលការណ៍ប្រាំ ដើម្បីទទួលបាន
ជោគជ័យទាំងនោះ។

  1. មេដៃ=ចរិតចាស់ទុំ នឹងធឹង ជាដើម។ ចំណុចនេះសំខាន់ជាងគេ ដើម្បីទទួលជោគជ័យ។ ទោះបីអ្នកមានវិជ្ជាគុណខ្លាំងយ់៉ាងណាក្តី បើគេដកជំពាមមកអ្នកភ័យទន់ជង្គង់ទៅហើយ នោះប្រាកដជាមិនអាចវាយឈ្នះគេទេ។
  2. ដៃចង្អុល=ការផ្តោត។ អ្នកត្រូវមានទស្សនវិស័យ មានគោលបំណងច្បាស់លាស់ ហើយផ្តោតអារម្មណ៍ទៅលើវា រហូតទទួលបានជោគជ័យ។
  3. ដៃកណ្តាល= ម៉ាក[Brand]។ ម៉ាកបង្ហាញពីការផ្តោតអារម្មណ៍របស់យើងទៅលើគុណភាព និងផ្តល់សេចក្តីទុកចិត្តដល់អតិថិជន។ ពោលគឺ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ផលិតផល សេវា គឺសំខាន់ខ្លាំងណាស់ ដើម្បីឈានទៅរកភាគជោគជ័យក្នុងជំនួញ។
  4. ដៃនាង=ទំនាក់ទនង។ មនុស្សយើងម្នាក់ៗ ទោះពូកែយ៉ាងណាក្តី មិនអាចសម្រេចកិច្ចការធំដំតែឯងបានទេ។ យើងត្រូវមានក្រុម។ ទំនាក់ទំនងល្អ ស្គាល់ចំណុចខ្លាំងចំណុចខ្សោយ ទុកចិត្តគ្នា ជាដើម រវាងសមាជិកក្នុងក្រុមគឺជាកត្តាសំខាន់។
  5. កូនដៃ=ចំណុចតូចតែធំ។ នេះជាចំណុចដែលទំនងមិនសំខាន់ តែវាសំខាន់ ហើយម្យ៉ាង គ្មាននរណាម្នាក់នឹងដឹង ឬកំណត់ថាកត្តាមួយណាដែលនឹងនាំទៅជោគជ័យដែរ។ អ្នកនិពន្ធទាំងពីរបានលើកឡើងពីឧទាហរណ៍ជោគជ័យនៃក្រុមហ៊ុនមួយចំនួនដូចជា McDonald’s ដែលផ្តោតលើកត្តាតូចៗដូចជា ផ្តល់អាហារក្នុងរយៈពេលដ៏ខ្លី។ គាត់ក៏បានលើកពីឧទាហរណ៍ដែលតម្រូវឱ្យថ្នាក់លើត្រូវដឹងពីការងារតូចតាចទាំងអស់ ទោះវាមិនមែនមានន័យថាត្រូវចេះ ឬធ្វើជាអ្នកជំនាញគ្រប់មុខនោះក្តី។

សំនួរផ្សេងៗទៀតដែលអ្នកនឹងអាចឆ្លើយក្រោយអានសៀវភៅនេះ៖

  • តើអ្នកមានជាមនុស្សអាត្មានិយម លោភលន់ កេងប្រវ័ញ្ចគេ ឬយ៉ាងណា?
  • ធ្វើយ៉ាងខ្លះ ទើបអាចធ្វើឱ្យជំនួញរបស់អ្នកជោគជ័យមហិមា?
  • តើអ្នកគួរជ្រើសរើសអាជីពជាអ្នកធ្វើការ[Employee] អ្នករកស៊ី[Self-Employed] ឬអ្នកវិនិយោគ[Business &Investment]?
  • តើប្រាជ្ញារបស់មនុស្សត្រូវគេចែកជាប៉ុន្មានប្រភេទ?

ច្បាប់ជាភាសាអង់គ្លេសមាននៅបណ្ណាល័យសាលាទិសា។  ខ្ុំមិនច្បាស់ថាមានច្បាប់ជាភាសាខ្មែរទេ ឬខាងណាជាអ្នកបោះពុម្ភទេ។ បើដឹង សូមប្រាប់ផង។

ប្រសិនបើមានកាតធនាគារដែលបាន Visa ឬ Mastercard ជាដើម អ្នកអាចទិញបានតាម Midas Touch Intl ។

នានាពីប្រទេសជប៉ុន

ដោយសារមនុស្សមានច្រើនប្រភេទ អាយុខុសគ្នា វត្ថុដែលមនុស្សប្រើគួរតែសំរបទៅតាមនោះដែរ។ មានប្រភេទសម្រាប់មនុស្សចាស់ និងកុមារផងដែរ។

តម្លៃពលកម្មកាន់តែថ្លៃ គេចាប់ផ្តើមប្រើម៉ាស៊ីនមកជួយ។ ងាយដែរ ប្រើកាក់ក៏បាន ក្រដាសប្រាក់ក៏បាន ហើយចង់ទិញម៉ោងណាក៌បាន។

ម៉ាសក៏អាចទិញតាមម៉ាស៊ីនបានដែរ។

នៅពេលភ្លៀង ទឹកតែងនៅជាប់ឆ័ត្រតក់ប្រឡាក់កន្លែង។ គេបង្កើតប្រដាប់ដាក់ស្បោងស្រោបឆ័ត្រនេះឡើង។ គេតែងមានសេចក្តីណែនាំប្រើប្រាស់ងាយៗភ្ជាប់ជាមួយផងដែរ។

វិញ្ញាសាប្រឡងគ្រូអនុវិទ្យាល័យ

កម្រងវិញ្ញសាប្រឡងគ្រូអនុវិទ្យាល័យ បង្រៀនថ្នាក់មូលដ្នាន ១២+២ ទៅតាមមុខវិជ្ជា។ មិត្តអ្នកអានដែលមានវិញ្ញាសាផ្សេង ចង់ឱ្យអែដមិនវាយបញ្ចូល សូមទាក់ទងតាមទម្រង់ខាងស្តាំ ឬ ទំព័រហ្វេសប៊ុក។

គណិតវិទ្យា ឆ្នាំ២០១៧

គណិតវិទ្យា ពីឆ្នាំ ២០០២-២០១៦

សម័យប្រឡង ០៤ វិច្ឆិកា ២០១៦

ជីវវិទ្យា

ឆ្នាំ២០១៤៖ សម័យប្រឡង ២០​ វិច្ឆិកា ២០១៤

ជីវវិទ្យា

សម័យប្រឡង ១៩ តុលា ២០១៣

ជីវវិទ្យា

 

សម័យប្រឡង ១៥ តុលា ២០១១

ជីវវិទ្យា

សម័យប្រឡង ១៥ តុលា ២០១០

ជីវវិទ្យា

កម្មវិធីទូរសព្ទពិសេស៥សម្រាប់សិស្សត្រៀមបាក់ឌុប

សិស្សដែលមិនមានទូរសព្ទទំនើប ប្រហែលមិនបានអានអត្ថបទនេះទេ។ ទន្ទឹមពេលដែលសិស្សមួយចំនួនយកទូរសព្ទទំនើបសម្រាប់តែការកម្សាន្តលើសម៉ោង លេងហ្គេមដាច់យប់ ញៀបហ្វេសប៊ុក បើមើលទាំងដឹងថាគ្មានអ្វីប្លែកលើសហ្នឹង សិស្សមួយចំនួន ក៏បានប្រើបច្ចេកទេសទំនើបនេះ មកប្រើប្រាស់ដើម្បីជាប្រយោជន៍ ក្នុងការសិក្សាដើម្បីត្រៀមយកនិទ្ទេសល្អ នាពេលប្រឡងបាក់ឌុប ក៏ដូចជាពង្រីកការយល់ដឹងបន្ថែមទៀតដែរ។

ដើម្បីចូលរួមចំណែក អែតមីនសូមចែករំលែកនូវបទពិសោធន៍របស់ខ្លួនអំពីកម្មវិធីល្អៗចំនួនប្រាំ ដែលអាច ជួយដល់ការសិក្សា ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យកាន់តែបានលទ្ធផលគួរឱ្យពេញចិត្តបាន៖

១. វិញ្ញាសាបាក់ឌុប របស់ ជាប គុន្ធា។ ចំពោះទូរសព្ទដែលមានប្រព័ន្ធ Android សូមចុច ទីនេះ។ ចំពោះ iOS សូមចុច ទីនេះ

ក្រៅពីកម្មវិធីនេះ អ្នកអាចទាញយកកម្មវិធីរបស់គាត់ដដ៏ល្អៗជាច្រើន នៅក្បែរៗនេះ ដែលមានដូចជា វិញ្ញាសារូប គីមី ។ល។

លោក ជាប គន្ធា ជាអ្នកចេះដឹងផ្នែកបច្ចេកវិទ្យាដ៏ឆ្នើមមួយរូបនៅក្នុងប្រទេសកម្ពុជាយើង។ អ្នកអាចតាមដានគេហេទំព័ររបស់គាត់ ដោយចុច ទីនេះ

សូមរង់ចាំអានបន្តទៀត!

អាហារូបករណ៍រដ្ឋាភិបាលកូរ៉េ

សាធារណរដ្ឋកូរ៉េ ឬ កូរ៉េខាងត្បូង ជាប្រទេសមួយជឿនលឿន មានសាកលវិទ្យាល័យល្អៗជាច្រើន ហើយរដ្ឋាភិបាលកូរ៉េ ក៏បានផ្តល់ចំនួនកន្លែងជាច្រើនមកដល់ប្រទេសកំពុងអភិវឌ្ឍដែលក្នុងនោះមានប្រទេសកម្ពុជាដែរ។ ក្រៅពីសកលវិទ្យាល័យល្អៗ ជីវភាពទំនើប ប្រជាជនថ្លៃថ្នូរ ចេះដឹង ភាគច្រើន អ្នកក៏មិនចាំបាច់បារម្ភពីគ្រោះថ្នាក់ធម្មជាតិ ដែលកើតឡើងជាញឹកញាប់ ក្នុងករណីប្រទេសជប៉ុនជាដើម ដែរ។

អ្វីដែលជាលក្ខខណ្ឌពិបាកសម្រាប់សិស្សទូទៅគឺគេតម្រូវនិទ្ទេសរួម B ឡើងគឺ 80%។ យ៉ាងណាក្តី អ្នកបាន C ក៍គួរហ៊ានសាកល្បងមើលដែរ។

1. កម្រិតបរិញ្ញាបត្រ៖

  • ពេលវេលា៖ ខែតុលានិងវិច្ឆិកា ចាប់ផ្តើមទទួលពាក្យ។
  • ទីកន្លែង៖ នៅស្ថានទូតកូរ៉េ នៅរាជធានីភ្នំពេញ (មជ្ឈមណ្ឌលកោះពេជ្យ)។ លេខទូរសព្ទ 023 211 900 ។
  • លក្ខខណ្ឌ៖ និទ្ទេសបាក់ឌុប B ឡើង។

2. កម្រិតអនុបណ្ឌិត៖

  • ពេលវេលា៖ ខែមីនានិងមេសា ទទួលពាក្យ។
  • ទីកន្លែង៖ នៅស្ថានទូតកូរ៉េ នៅរាជធានីភ្នំពេញ (មជ្ឈមណ្ឌលកោះពេជ្យ)។ លេខទូរសព្ទ 023 211 900 ។
  • លក្ខខណ្ឌ៖ និទ្ទេសបាក់ឌុប B ឡើង។

ព័ត៌មានពិស្តារ សូមចុចទីនេះ ឬ Link ខាងក្រោម៖

http://studyinkorea.go.kr/en/sub/gks/allnew_invite.do#

ជូនពរទទួលបានជោគជ័យ។